Connect with us

Hi, what are you looking for?

អន្តរជាតិ

ឆេះ​ពន្ធនាគារនៅឥណ្ឌូនេស៊ី​ ស្លាប់​អ្នកទោស​ជាង ៤០​នាក់

_

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា យ៉ាងតិចណាស់មានមនុស្ស​៤០នាក់បានឆេះស្លាប់​ និង​មនុស្ស​ជា​ច្រើននាក់បានរងរបួស នៅ​ក្នុង​អគ្គិភ័យ​ឆេះ​ពន្ធនាការ​មួយ​នៅ​ក្នុង​ខេត្ត Banten ប្រទេស​ឥណ្ឌូនេស៊ី នៅព្រឹកព្រលឹមថ្ងៃពុធនេះ (៨ កញ្ញា) ។​

ពន្ធនាគារ Tangerang ដែលត្រូវភ្លើងឆេះ

លោកស្រី Rika Aprianti អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​ច្បាប់​និង​សិទ្ធិមនុស្ស បាន​និយាយថា អគ្គិភ័យដែល​បាន​កើតឡើង នៅវេលា​ម៉ោង ១​និង​២​យប់ រំលង​អ​ធ្រា​ត នៅ​អគារ Tangerang ត្រូវបាន​អាជ្ញាធរ​បាញ់​ពន្លត់​ហើយ តែ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្តទៀត​។​

_

​លោកស្រី Rika បន្តថា មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​ស្ថិតក្រោម​ការស៊ើបអង្កេត​។ អ្នកស្លាប់​សុទ្ធតែជា​អ្នកទោស ហើយ​មនុស្ស​៨​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ និង​៧២​នាក់ រងរបួស​ស្រាល​៕​

Advertisement
Advertisement