Connect with us

Hi, what are you looking for?

អន្តរជាតិ

នាយករដ្ឋមន្ត្រីសឹង្ហបុរី : អំពើភាវកម្ម នឹងនៅឆ្ងាយហួស ពី ២ទសវត្សរ៍

លោក លី សៀនឡុង និងសកម្មភាពភេរវកម្មរបស់ក្រុមអាល់ កៃដាទៅលើអគារពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពី២០ឆ្នាំមុន

លោក លី សៀនឡុង និងសកម្មភាពភេរវកម្មរបស់ក្រុមអាល់កៃ ដាទៅលើអគារពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពី២០ឆ្នាំមុន

សាំងហ្គាពួរ : ថ្ងៃទី១១ កញ្ញា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី២០ នៃការវាយប្រហាររបស់ក្រុមអាល់កៃដា ទៅ លើសហរដ្ឋអាមេរិក ។ សម្រាប់នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុង ថា វានៅមិនទាន់បានបញ្ចប់នៅឡើយទេ , អំពើភាវកម្មនេះ នឹងនៅឆ្ងាយហួស ពី ២ទសវត្សរ៍ ។

លោក លី បានអត្ថាធិប្បាយនៅលើទំព័រកាសែតបោះពុម្ពសម្រាប់ខួប២០ឆ្នាំនេះថា ” អំពើភេរវកម្មជ្រុលនិយមបានរីករាលដាល។ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលបានពង្រីកការបំពុល” ។ ក្នុងនោះលោកក៏បានមានប្រសាសន៍ដល់ស្ថានភាពប្រទេសអាហ្គានីស្ថាន រឿងអាមេរិចដកទា ហានចេញ ថា “ ឥឡូវនេះសហរដ្ឋអាមេរិកបានចាក ចេញពីអាហ្វហ្គានីស្ថាន យើងនឹងត្រូវឃ្លាំមើលយ៉ាងដិតដល់ថា តើស្ថានការណ៍នៅទីនោះមានការវិវត្តយ៉ាងដូចម្តេច , ថាតើក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាននឹងគំរាមកំហែងដល់សន្តិសុខរបស់យើងជាថ្មីម្តងទៀតដោយរបៀបណា ហើយតើកន្លែង ណាដែលជាមុខសញ្ញាថ្មី នៃអំពើភេរវកម្មអាចកើតឡើង” ។

សម្រាប់ប្រទេសសឹង្ហបុរីលោកលើកឡើងថា ឆ្នាំនោះនៅសឹង្ហបុរីអាជ្ញាធរបានចាប់ខ្លួនយុវជនសឹង្ហបុរីពីរនាក់ដែលកំពុងរៀបចំការវាយប្រហារ -ម្នាក់នៅលើសាលាប្រជុំម្នាក់ទៀតនៅវិហារអ៊ីស្លាម ។ តែយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកនឹងខិតខំស្វែងរករូបមន្តដើម្បីបញ្ចៀសបញ្ហាទាំងនេះ ដោយជំនួសមកវិញនូវភាពសុខដុមរមនាខាងពូជសាសន៍និងសាសនាសម្រាប់សិង្ហបុរី ៕

Advertisement
Advertisement