Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រសួងវប្បធម៌​កំណត់យកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដើម្បីរៀបចំកម្មវិធីជិះកង់ និងដាំដើមឈើនៅតំបន់អង្គរ

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានកំណត់យកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីរៀបចំ កម្មវិធីជិះកង់ និងដាំដើមឈើនៅតំបន់អង្គរ។

ការ​រៀបចំកម្មវិធីជិះកង់ និង​ដាំដើមឈើនៅតំបន់អង្គរនេះ គឺដោយយោងតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈកាលពីឆ្នាំ២០២០កន្លងមក ដែលបានកំណត់យកសៀមរាបជាទីក្រុង វប្បធម៌អាស៊ាន Siem Reap ASEAN City of Culture និងដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តី ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដែលនឹងគ្រោងធ្វើឡើងនៅសប្តាហ៍ទី៣នៃខែតុលា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កម្មវិធីកម្មវិធីជិះកង់ និងដាំដើមឈើ នឹងត្រូវធ្វើឡើងនៅតំបន់អង្គរ តាមការរៀប ចំទីកន្លែង និងការព្រាងកំណាត់ផ្លូវ ដោយអាជ្ញាធរជាតិអប្សរា នឹងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត បណ្តាអង្គទូតជាសមាជិកអាស៊ាន និងដៃគូសន្ទនា ព្រមទាំងភាគី ដែលពាក់ព័ន្ធ ដោយមានការកំណត់នូវចំនួនច្បាស់លាស់ស្របតាមវិធានការសុខាភិបាល៕

Advertisement
Advertisement