Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃ កំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ

(បន្ទាយមានជ័យ) — សេចក្តីរាយការណ៍បាន​ឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ទី១០ ខែ កញ្ញា ឆ្នាំ២០២១ ទឹកជន់បាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា។

បច្ចុប្បន្ន កម្លាំងអន្តរាគមន៍ នៃអង្គភាពចំណុះយោធភូមិភាគទី៥ ដែលមានដូចជា កងពលតូចថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ សម្ភារ ដើម្បីចុះជួយជម្លៀសប្រជាពលរដ្ឋពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕

Advertisement
Advertisement