Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទឹកទន្លេខេត្តស្ទឹងត្រែង ឡើង​ដល់កម្ពស់ជាង៧ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្នជាង១០ម៉ែត្រ

បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយសារ​ភ្លៀងធ្លាក់​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃជាប់ៗគ្នា បានបណ្តាល​ឲ្យ​ទឹកទន្លេមេគង្គបានហក់ឡើង រហូតដល់កម្ពស់ ៧,៦៣ម៉ែត្រ ខណៈកម្ពស់​ត្រូវ​ប្រកាសអាសន្នក្នុងកម្ពស់ ១០,៧០ម៉ែត្រ។

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ដូចជា ទន្លេមេគង្គមានកម្ពស់ ៧,៦៣ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន ១០,៧៩ម៉ែត្រ ទន្លេសេសានមានកម្ពស់ ៦,៧៨ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន ១០,៥០ម៉ែត្រ និងទន្លេសេកុងមានកម្ពស់ ៩,៤០ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន ១១,៥០ម៉ែត្រ៕

Advertisement
Advertisement