Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម និង​ជប៉ុន ​ចុះ​កិច្ចព្រមព្រៀង​​ផ្ទេរ​បរិក្ខារ និង​បច្ចេកវិទ្យា​យោធា​

ប្រទេសជប៉ុន និងវៀតណាម បានចុះ​កិច្ច​ព្រមព្រៀងថ្មីមួយដែលអនុញ្ញាតឲ្យ​មានការនាំចេញឧបករណ៍និងបច្ចេកវិទ្យាការពារជាតិដែលផលិតដោយជប៉ុនទៅកាន់ទីក្រុងហាណូយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi បាន​និយាយ​​ថា កិច្ចព្រមព្រៀង​នេះ​នឹងពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​យោធា​ជប៉ុន ហើយ​អាច​នឹងជួយ​ដល់​សន្តិសុខ​ជប៉ុន។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ដូច​ជា៖

១. ​ជប៉ុន​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ឆ្មាំ​សមុទ្រ​របស់​ចិន ហើយសង្កត់​ធ្ងន់​អំពី​សារៈសំខាន់​ក្នុង​អនុវត្ត​ស្មារតី “តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ​សេរី និង​បើក​ចំហ”។

២.​ លោក Kishi ថ្កោល​ទោស​លើ​ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េ​ខាង​ជើង។

៣. រដ្ឋមន្ត្រី​ជប៉ុន​ស្វាគមន៍​លើ​ការ​តែងតាំងប្រេសិត​ពិសេស​របស់​អាស៊ាន​ទៅ​កាន់​មីយ៉ាន់ម៉ា ហើយ​យល់​ថា ការ​ប្រែ​ក្លាយ​ចំណុច​ទាំង ៥ ទៅ​ជា​សកម្មភាព​ពិត​ប្រាកដ​ពិត​ជា​សំខាន់​ណាស់។

ការចុះកិច្ចព្រមព្រៀងនេះ វាគឺជា​រឿង​ចៃដន្យ​ ខណៈ​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi ក៏ធ្វើ​ដំណើរ​មក​ហាណូយ​ក្នុង​ថ្ងៃ​តែ​មួយ​ និងបានប្រាប់​ទៅ​ខាង​វៀតណាម​ថា ​គួរ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​របស់​ភាគី​ខាង​ក្រៅ​តំបន់​សមុទ្រ​នេះ។

ប្រភព៖ Aljazeera

Advertisement
Advertisement