Connect with us

Hi, what are you looking for?

ក្នុងស្រុក

មុនដំណើរការសាលារៀនឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញធ្វើតេស្ត​រកឃើញ​គ្រូ២៤នាក់វិជ្ជមានកូវីដ១៩

រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ បានប្រកាសពីការ​រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ-១៩ ខណៈ​ដែល​សាលារៀន​នៅ​រាជធានីភ្នំពេញ នឹង​បើកដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី១៥ កញ្ញា ស្អែកនេះ។

យ៉ាងណាក៏ដោយ បុគ្គលិក​អប់រំដែលបានរកឃើញ​វិជ្ជមានកូវីដ១៩ទាំងនោះ គឺមានស្ថានភាពសុខភាពធម្មតា និង​មិន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរឡើយ ដោយ​សារ​ពួកគាត់បានទទួលវ៉ាក់សាំងចំនួន ២ដូស និង​ខ្លះទៀតបានទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចហើយ ក្នុងនោះ​មន្ទីរ​អប់រំ យុវជន និ​ងកីឡារាជធានីភ្នំពេញ ក៏បានសហការជាមួយ​មន្ទីរ​សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនពួកគាត់ទៅទទួលការ​ព្យាបាលពីក្រុមគ្រូពេទ្យ​ជំនាញរួចរាល់ផងដែរ។

ជាមួយ​គ្នានេះ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការចាប់ផ្តើម​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ​នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និង​សិស្សានុសិស្សទាំងអស់ ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មុនពេលចូលក្នុងគ្រឹះស្ថានសិក្សា ហើយ​ចំពោះ​លោកគ្រូអ្នកគ្រូ និង​បុគ្គលិកអប់រំ ដែលមាន​អាយុ​លើសពី ៥០ឆ្នាំឡើង ឬមិន​បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសារ​បញ្ហា​សុខភាព ក៏ដូចជាសិស្សានុសិស្ស​ដែលមានជំងឺប្រចាំកាយមិនអាច​ចាក់វ៉ាក់សាំងបាន ត្រូវ​បន្ត​ការ​បង្រៀន និង​ការ​រៀន​តាមប្រព័ន្ធអនឡាញ៕

Advertisement
Advertisement