Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​អប្សរា បដិសេធការកាប់ដើមឈើនៅមុខប្រាសាទអង្គរវត្ត ដើម្បីធ្វើអាជីវកម្ម

_

ក្រោយពីមានការ​ចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពកាប់ដើមឈើធំ​ដែល​នៅ​ខាងមុខ​ប្រាសាទអង្គរវត្តក្នុងចេតនាដើម្បីធ្វើអាជីវកម្មនោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានធ្វើការ​បដិសេធទាំងស្រុង ដោយថា ការ​កាប់នោះ គឺដោយសារដើមឈើទាំងនោះមានអាយុច្រើន ព្រមទាំងមានជំងឺ។

_

លោក ចាន់ដារដ្ឋ បានថ្លែងថា មុននឹងកាប់ដើមឈើទាំង២ដើមនោះ មន្ត្រីជំនាញបានថែទាំព្យាបាលវាយ៉ាងហ្មត់ចត់បំផុតដើម្បីឲ្យ​មានជីវិត ប៉ុន្ដែដោយសារវាមានអាយុកាលច្រើនឆ្នាំ និងមានជំងឺមិនអាចព្យាបាលបានទើបអាជ្ញាធរសម្រេចកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលអគតិមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុកនោះទេ។

បើតាមលោកអគ្គនាយករងថា កន្លងមកអាជ្ញាធរជាតិអប្សរា បានធ្វើការដកហូតដើមឈើដែលមានអាចបង្កហានិភ័យប្រមាណជា៣០០ដើមរួចមកហើយ ហើយរាល់ការដកហូតសុទ្ធតែមានការជូនដំណឹងជាមុន។ ក្រៅពីការដកហូតនេះ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការដាំកូនឈើ និងចែកកូនឈើដល់សាធារណជនក្នុងមួយឆ្នាំៗប្រមាណជា២០ម៉ឺនដើមផងដែរ៕

Advertisement
Advertisement