Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការ​ចាក់វ៉ាក់សាំងកវីដ១៩ដូសទី៤ ត្រូវរង់ចាំការ​ណែនាំពី WHO សិន

ភ្នំពេញ — ជាការឆ្លើយតបទៅ​នឹង​សំណួរ​របស់អ្នក​សារ​ព័ត៌មាន ពាក់ព័ន្ធនឹង​ការ​ចាក់វ៉ាក់សាំងដូសទី៤ សម្រាប់​ប្រជាពលរដ្ឋកម្ពុជា ខណៈ​ប្រទេស​មួយ​ចំនួន​នៅលើពិភពលោក​កំពុង​ដំណើរការ​ចាក់នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មិន​ទាន់បញ្ជាក់ថានឹងចាក់ដូសទី៤ ជូនពលរដ្ឋនៅឡើយទេ ដោយអាស្រ័យលើប្រសិទ្ធិភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោកសិន។

_

ក្នុង​ឱកាស​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជូនដល់​កុមារ​ដែលមានអាយុ​ចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើ​ឡើង​នៅ​វិមានសន្តិភាព សម្តេចតេជោ​បានថ្លែងថា ការចាក់ដូសទី៤ ឬអត់ គឺត្រូវចាំមើលស្ថានភាព នៃជំងឺខូវិដ១៩ ប្រសិទ្ធិភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។

បើតាមសម្ដេចតេជោថា ពេលនេះមានប្រទេសមួយចំនួនបានចាក់ដូសទី៤ រួចហើយដែរ តែសម្ដេចមិនបញ្ជាក់ ថា ជាប្រទេសណានោះទេ ដែលប្រទេសនោះ គេចាក់ដូសទី៣ ហើយឈានទៅចាក់ដូសទី៤ ថែមទៀត។

សម្ដេចបន្តថា ប្រសិនបើចាក់ដូសទី៤ទៀត យើងនឹងត្រូវចាយលុយទៀតហើយ តែយ៉ាងណាយើងត្រូវតែធ្វើដោយខានមិនបានដូច្នេះបញ្ហានេះស្ថិតនៅលើការសិក្សា ស្ថិតនៅលើការវិវត្តនាពេលខាងមុខ។

សូម​បញ្ជាក់ថា គិត​មក​ដល់ពេលនេះ កម្ពុជា បាន​ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំឡើងទៅ បាន​ចំនួនជាង ៩លាន៨សែននាក់ ខណៈកា​រចាក់ដូសទី២ បាន​ចំនួន ៨លាន៧សែននាក់ ខណៈ​ការ​ចាក់ដូសទី៣ បាន​ចំនួន ៨០ម៉ឺននាក់៕

Advertisement
Advertisement