Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

The New York times រំលឹកពីស្ដេចចម្រៀងប៉ុបកម្ពុជា

លោក ស៊ីន ស៊ីសាមុត នៅក្នុងរូបថតដែលគ្មានកាល បរិច្ឆេទ អ្នកខ្លះហៅគាត់ថាជា“ Elvis Presley នៃកម្ពុជា”

បរទេស : កាសែតល្បីឈ្មោះ The New York times របស់អាមេរិកកាលពីថ្ងៃទី១៦ កញ្ញា បានលើកយកមកអត្ថាធិប្បាយពីទេពកោសល្យដ៏សម្បូរបែប នៃស្ដេចចម្រៀងប៉ុបកម្ពុជា នោះគឺលោកនស៊ិន ស៊ីសាមុត បើទោះលោកបានចែកឋានទៅរយៈពេល ជិត៥០ឆ្នាំ ដោយរបបកុម្មុយនិស្តខ្មែរក្រហម ហើយក្ដី ។

លោក ស៊ីន ស៊ីសាមុត នៅក្នុងរូបថតដែលគ្មានកាលបរិច្ឆេទ អ្នកខ្លះហៅគាត់ថាជា“ Elvis Presley នៃកម្ពុជា”

ដើម្បីពញ្ញាក់ការចាប់អារម្មណ៍ឲ្យពិភពលោកចងចាំពីអតីតកាលស្ញប់ស្ញែងនេះThe New York times បានលើកឡើងថា លោក ស៊ិន ស៊ីសាមុត និងដៃគូច្រៀងរបស់គាត់គឺលោកស្រី រស់សេរី សុទ្ធា នៅតែបានទាក់ ទាញឥទ្ធិពលពីបស្ចិមប្រទេស និងក្នុងស្រុកយ៉ាងទូលំទូលាយ បើទោះបីពួកគាត់បានទទួលមរណៈភាពស្ទើរកន្លះសតវត្សហើយក្ដី ។

មុនពេលអ្នកចំរៀង និងជាអ្នកនិពន្ធបទចម្រៀងនេះបាត់ខ្លួន គាត់បានក្លាយជាអ្នកលេងកម្មវិធីវិទ្យុ និងក្នុងក្លឹបរាត្រីនៅកម្ពុជា។ អស់រយៈពេលជាងពីរទស្សវត្សរ៍ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៧០ អ្នកគាំទ្របានកោតសរសើរសំលេងដ៍ទន់ភ្លន់របស់គាត់ និងទំនុកច្រៀងដាស់តឿនអំពីស្នេហាប្រកបដោយសីលធម៌ និងទេសភាពកម្ពុជា។

គាត់ និងមិត្តរួមក្រុមជាពិសេសគឺអ្នកចំរៀង រស់ សេរីសុទ្ធា បានលេចធ្លោចំពោះការសម្តែងចង្វាក់ jazz, rock ‘n’ roll និងចំរៀងប្រជាប្រិយខ្មែរក្នុងចំណោមស្ទីលផ្សេងៗ ។ ឧទាហរណ៍ពេលខ្លះពួកគេប្រើបទភ្លេងនៃចម្រៀងលោកខាងលិចដូចជា “ Hey Jude ” របស់ Beatles ដោយយកមកកែសម្រួល និងរៀបចំទំនុកច្រៀងជាខ្មែរ ប្រកបដោយភាពប៉ិនប្រសប់ ៕

Advertisement
Advertisement