Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្ដេចតេជោ បញ្ជារដ្ឋមន្ត្រីកសិកម្មបកស្រាយករណីមន្ត្រីចាប់សាច់ពពែរបស់ពលរដ្ឋ

ក្រោយពីបានឃើញ​វីដេអូបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ស្តីពីករណីក្រុមមន្រ្តីមេព្រៃចាប់​សាច់ពពែររបស់ប្រជាពលរដ្ឋ, នៅ​ថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការ​បញ្ជា​ឲ្យរដ្ឋមន្ត្រីកសិកម្មធ្វើការស្រាវជ្រាវ ហើយ​ធ្វើការបកស្រាយពីរឿងនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចតេជោបានលើកឡើងថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

សម្តេចថា យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់តាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទាន ហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។

យ៉ាងណាក៏ដោយ សម្តេចតេជោ​បានស្នើ​សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តធ្វើការស្រាវជ្រាវហើយចូលមកបំភ្លឺ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ៕

Advertisement
Advertisement