Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីស្នើឲ្យបញ្ឈប់ដីការចាប់ខ្លួន បណ្ឌិត សេងសារី រឿងរូបមន្តបង្កើតរដ្ឋាភិបាលស្រមោល

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សេង សារី

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃច័ន្ទ ២០-កញ្ញា នេះ បានអំពាវនាវដល់ស្ថាប័នតុលាការឲ្យបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ពាក់ព័ន្ធសំណុំរឿងវិភាគ ដែលនាំទៅដល់គន្លឹះ នៃការបង្កើតរដ្ឋាភិបាលស្រមោល ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សេង សារី

បណ្ឌិត សេង សារី នៅក្នុងកិច្ចសម្ភាសន៍កាលពីកន្លង ទៅ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស បានបង្ហាញឲ្យឃើញពីវិធីគន្លឹះ ៦ចំណុច ដែលគណបក្សសង្គ្រោះជាតិគ្រប់គ្រងដោយលោក សម រង្ស៊ី នៅក្រៅប្រទេស អាចបង្កើតឱ្យមានរដ្ឋាភិបាលស្រមោល ហើយដែលការវិភាគនេះនាំឱ្យមានការមិនសប្បាយចិត្តពីរដ្ឋាភិបាលរដ្ឋាភិបាល ពីចេតនាចង់ផ្ដួលរំលំរបស់ក្រុមប្រឆាំង ។

យ៉ាងណាក៏ដោយសម្ដេច ហ៊ុននសែន បញ្ជាក់ថា ក្រោយពីបានស្ដាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍ របស់លោកបណ្ឌិត សេង សារី ជាមួយកាសែត the Cambodia daily នៅថ្ងៃទី១៨ កញ្ញា ឆ្នាំ ២០២១ បកស្រាយពន្យល់ពីគោលបំណងនៃការវិភាគអំពីសេណារីយោ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ឆ្នាំ ២០២១ ថា ” ជាការវិភាគបែបសេណារីយោ” ហើយការបកស្រាយនោះមានលក្ខណៈសមហេតុ សមផល ទទួលយកបាន ។

ការនេះហើយដែលសម្ដេច អំពាវនាវដល់ស្ថាប័នតុលា ការឲ្យទម្លាក់ចោល ដីកាតាមចាប់ខ្លួនបណ្ឌិត សេង សារី ។ ក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់បណ្ឌិតរូបនេះ ផងដែរ អោយបន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្តសាស្រ្តសង្គម ៕

Advertisement
Advertisement