Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រវឹងស្រា យកពូថៅកាប់ប្រពន្ធស្លាប់ រួចកាប់អ្នកជិតខាងរបួស រត់បាត់មួយយប់ ព្រឹកឡើងឃើញចងកសម្លាប់ខ្លួននៅក្រោយផ្ទះ

បុរស​ម្នាក់ដែលស្រវឹងស្រាជ្រោគជាំ បានយកពូថៅកាប់ប្រពន្ធខ្លួនឯង​រហូតស្លាប់ក្រោយ​ពីមានទំនាស់ពាក្យ​សម្តី ហើយបានបន្ត​ទៅ​កាប់អ្នកជិតខាងរងរបួស រួចក៏រត់ទៅ​ចងកសម្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២១ម្សិលមិញ នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

_

ជនបង្កត្រូវបញ្ជាក់ថា មានឈ្មោះ ឆែម ទក ភេទប្រុស អាយុ​៣៤ ឆ្នាំ។

យោង​តាមរបាយការណ៍​សមត្ថកិច្ចបាន​ឲ្យដឹងថា នៅវេលាខាងលើនោះ ជនរងគ្រោះឈ្មោះ សាន ចាន់ ដែល​ជាប្រពន្ធជនបង្ក កំពុងនៅផ្ទះ ហើយ​ក៏មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យ ភ្លាមនោះ ជនសង្ស័យឈ្មោះ ឆែម ទក ស្រវឹងស្រា បានយកពូថៅកាប់ទៅលើប្រពន្ធត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់ បន្ទាប់មកជនសង្ស័យ បានដើរទៅកាប់ ជនរងគ្រោះ ឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម៉ែត្រ ត្រូវចំ ក ១ពូថៅបណ្តាលឲ្យរបួស ហើយ​ពេលនោះជនរងគ្រោះ ឈ្មោះ ឃាន ឆាត ភេទប្រុស ក៏​ស្ទុះទៅជួយ ហើយក៏ត្រូវជនសង្ស័យ កាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុភ្លាមនោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្វែងរក ចាប់ជនសង្ស័យ រហូតដល់ម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ទើបសមត្ថកិច្ចរកឃើញជនស័ង្សយចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងកនិងខ្សែនីឡុងនៅដើមព្រីងត្រង់ចំណុចព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ៕

Advertisement
Advertisement