Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះរាជវាំងផ្ទុះប្រតិកម្ម រឿងកាសែតបរទេសប្រើ ពាក្យ”រាជទាយាទ”ដេញថ្លៃទិញក្លិបបាល់ទាត់បារាំង

ក្លឹបបាល់ទាត់ល្បីរបស់បារាំងឈ្មោះ AS Saint -Etienne

ភ្នំពេញ : ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី២០ កញ្ញា នេះ បានប្រតិកម្ម នឹងកាសែតបរទេសមួយចំនួន ដែលបានប្រើប្រាស់ពាក្យ «រជ្ជទាយាទ» ឬ “Prince Héritier” ទិញក្លិបបាល់ទាត់ល្បីរបស់បារាំងឈ្មោះAS Saint -Etienne ។

ក្លឹបបាល់ទាត់ល្បីរបស់បារាំងឈ្មោះ AS Saint -Etienne

កាសែតទាំងនោះបានប្រើពាក្យថា «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា ដោយសំដៅទៅលើព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG ក្នុងបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។

យ៉ាងណាក៏ដោយព្រះរាជវាំងបានបញ្ជាក់ថា«យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់ តាំង ព្រះរជ្ជទាយាទ “Prince Héritier” ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងពីរជ្ជទាយាទឡើយ» ៕

Advertisement
Advertisement