Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ព្រលានយន្តហោះខេត្តកោះកុង គ្រោងដាក់​ដំណើរការសាកល្បងនៅចុងខែធ្នូ

ភ្នំពេញ — បើតាមអ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបាន​ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃជាង២០០លានដុល្លារ នៅក្នុងខេត្តកោះកុង នឹងសាងសង់រួចរាល់នៅក្នុងខែតុលា ហើយ​នឹង​ដាក់ឲ្យ​ដំណើរការសាកល្បង នៅថ្ងៃទី៣០ ធ្នូ ចុងឆ្នាំ២០២១នេះ។​

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិនមួយ ឈ្មោះ Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា។​ ក្រុមហ៊ុននេះ បានសាងសង់អាកាសដ្ឋានអន្តរជាតិតារាសាគរ នៅលើផ្ទៃដីប្រមាណ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ជាង២០០ដុល្លារ​ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រប្រទេសថៃ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ ​មានសមត្ថភាពទទួលចុះចតយន្តហោះកម្រិត 4E ដែលជាកម្រិតប្រភេទយន្តហោះជិតដល់ខ្នាតធំបង្អស់ ក្នុងនោះ​យន្តហោះប្រភេទ Boeing747 ក៏អាកាសយានដ្ឋានអាចទទួលចុះចតបាន, យន្តហោះAirbus340 និង350 ក៏ទទួលយកបានដែរ៕

Advertisement
Advertisement