Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ឈើ និងរថយន្ត១គ្រឿង ពីសិប្បកម្មមួយកន្លែងក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី : ក្រុមមន្ត្រីនិយាយថា មន្ត្រីជំនាញផ្នែកព្រៃឈើដែលដឹកនាំដោយព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២កញ្ញា ម្សិលមិញ បានចុះបង្ក្រាបទីតាំងសន្សំរក្សាទុកផលអនុផលព្រៃឈើឬ ទីតាំងសន្និធិផលអនុផលព្រៃឈើមួយកន្លែងដែលមានទីតាំង នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចព្រៃឈើ និងឈើដែលត្រូវបានគេគរទុកក្នុងសិប្បកម្ម

តាមប្រភពថា ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌ លគិរី និង ផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ និងសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាប់ឃាត់ការធ្វើសន្និធិផលអនុ ផលព្រៃឈើ (មិនទាន់វាស់វែង) ទាំងនោះ និងរថយន្តម៉ាក់សាំងយ៉ុង ពណ៌សំបកឪឡឹក មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AC -6412 មានម្ចាស់ឈ្មោះ ប៊ូ ឃន ភេទស្រី៕

Advertisement
Advertisement