Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជប៉ុនកែសម្រួលវិធានការព្រំដែន ដោយ​ដក​កម្ពុជាចេញពីបញ្ជីប្រទេ​សដែលតម្រូវ​ឲ្យ​ធ្វើចត្តាឡីស័កពេលមកដល់ជប៉ុន

បើតាម​សេចក្តីជូនដំណឹង​របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន​ឲ្យដឹងថា ពេលនេះរដ្ឋាភិបាលជប៉ុន​បានកែសម្រួលវិធានការ​ព្រំដែន ដោយបានដក​ប្រទេសកម្ពុជា ចេញពី​បញ្ជីប្រទេស​ដែលតម្រូវ​ឲ្យ​ធ្វើចត្តាឡីស័កពេលមកដល់ជប៉ុន ចំនួន ៣ថ្ងៃ​នៅ​កន្លែង​ដែលរៀបចំដោយ​ប្រធានចត្តាឡីស័កជប៉ុន ដោយនឹងត្រូវអនុវត្ត​ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២១តទៅ។

ដូច្នេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១តទៅ អ្នកដំណើរ​មក​ពី​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ផ្ទាល់ខ្លួន​ឲ្យ​បានគ្រប់​១៤ថ្ងៃ។

Advertisement
Advertisement