Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ថានភាពទឹកជន់នៅស្រុកមង្គលបូរី នៅតែឡើង ប៉ុន្តែមិនទាន់មានការលិចលង់ធ្ងន់ធ្ងរ

អាជ្ញាធរខេត្តបន្ទាយមានជ័យ​បាន​ឲ្យដឹងថា បើគិត​មក​ទល់នឹងល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២១ ស្ថានភាពទឹកនៅតាមដងស្ទឹងមង្គលបូរី សិរីសោភ័ណ និងអមផ្លូវវាងក្រុងសិរីសោភ័ណ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែមិនទាន់មានបញ្ហាការលិចលង់ធ្ងន់ធ្ងរខ្លាំងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងអន្តរាគមន៍ របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានបញ្ជាក់ថា ខ្លួនត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង ៕

Advertisement
Advertisement