Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

៨​ខែ ឆ្នាំ​២០២១​នេះ​ កម្ពុជានាំទំនិញ​ចេញទៅក្រៅប្រទេស​បាន​ជាង ១១​ពាន់​លាន​ដុល្លារ​

​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា រយៈពេល​៨​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​របស់​កម្ពុ​ជា មាន​ចំនួន​១១,០៨៦​លាន​ដុល្លារ តែចំនួននេះ ធ្លាក់ចុះ​៥.៣៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០​។​

​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា បាន​នាំចេញ រួមមាន​៖ សម្លៀកបំពាក់​, ស្បែកជើង​, សម្ភារៈ​ធ្វើដំណើរ (​កាបូប​) ម៉ាស៊ីន​បរិ​ធាន និង​សម្ភារៈ​អគ្គិសនី​, កង់​, អង្ករ​, គ្រឿង​សង្ហា​រឹម និង​បរិ​ធាន​បំភ្លឺ​, កៅស៊ូ​ក្រែប​, ស្ករអំពៅ​, បន្លែ និង​ផ្លែឈើ​, និង​មុខទំនិញ​ផ្សេងៗ ជាច្រើន​ទៀត​។​ ​ខណៈ​ទំនិញ​ដែល​កម្ពុជា​បាន​នាំចូល រួមមាន​៖ វាយនភ័ណ្ឌ​, សម្ភារៈ​សំណង់​, ដែក​, ស៊ីម៉ង់ត៍​, ទឹក រួមទាំង​ទឹករ៉ែ និង​ទឹក​មាន​ឧស្ម័ន​, ស្រា​បៀរ និង​ស្រា​ចម្រុះ​, រថយន្ដ​, ផលិតផល​ឱសថ​, ជី​កសិកម្ម និង​ថ្នាំ​សម្លាប់​សត្វល្អិត ឬ ស្មៅ​, គ្រឿង​អេឡិចត្រូនិក និង​សម្ភារៈ​អគ្គិសនី និង​មុខទំនិញ​ផ្សេងៗ ជាច្រើន​ទៀត។​

​សូមបញ្ជាក់ថា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​សំខាន់ៗ សរុប​១៧,២១៥​លាន​ដុល្លារ កើនឡើង​១៦.៧២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន ១៤,៧៤៨ លាន​ដុល្លារ ខណៈ​ការ​នាំចូល សរុប​១៨,៥៩០​លាន​ដុល្លារ ថយចុះ​៧.៨៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន​២០,១៧១​លាន​ដុល្លារ​៕​

Advertisement
Advertisement