Connect with us

Hi, what are you looking for?

ក្នុងស្រុក

លទ្ធផលយកសំណាកនៅវត្តចំនួន ៧ ក្នុងខណ្ឌមានជ័យកាលពីម្សិលមិញ

ក្រោយ​មានការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកព្រះសង្ឃ ដូនជី តាអាចារ្យ និងកូនសិស្សលោក ដែលស្នាក់នៅតាមបណ្ដាវត្តអារាម នៅក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផល​ក្នុងការចុះយកសំណាក​នៅ​ក្នុង​ខណ្ឌមានជ័យ កាលពីថ្ងៃម្សិលមិញរួមមាន៖

– វត្តចាក់អង្រែលើ អវិជ្ជមានទាំងអស់។

– វត្តចាក់អង្រែក្រោម ៣ករណី។

– វត្តសន្សំកុសល វិជ្ជមាន ១ករណី។

– វត្តដំបូកខ្ពស់ វិជ្ជមាន ៣ករណី។

– វត្តសាមគ្គីរង្សី អវិជ្ជមានទាំងអស់

– វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ អវិជ្ជមានទាំងអស់។

– វត្តពោធិ៍ញាណ វិជ្ជមាន ១ករណី។

Advertisement
Advertisement