Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្បែរតំបន់អាងទំនប់កំពីងពួយត្រូវជន់លិចបណ្តើរៗហើយ

អាជ្ញាធរឃុំតាក្រៀម បានឱ្យដឹងថា អស់រយៈពេលបីថ្ងៃហើយ ដែលស្ពាន និងផ្លូវថ្នល់ និង ផ្ទះពលរដ្ឋមួយចំនួន ដែលស្ថិតនៅក្បែៗ និងជុំវិញតំបន់អាងទឹកកំពីងពួយ ត្រូវបានទឹកជំនន់ជន់លិចនិងកាត់ផ្តាច់ជាបណ្តើរៗ ហើយ ។

លោក អ៊ឹម ប៊ុនយូ មេឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ ដំបង បានឱ្យដឹងថា ទឹកបានហៀរពីទំនប់អូរដូនពៅ បានបំផ្លាញកំណាត់ផ្លូវប្រវែង ២០០០ម៉ែត្រដែលទើបធ្វើថ្មីៗនៅក្នុងភូមិស្លាបប៉ាង ឃុំតាក្រៀម មិនអាចធ្វើដំណើរឆ្លង កាត់បាន និង ផ្ទះប្រជាពលរដ្ឋប្រហែល១០ខ្នង ត្រូវបានលិច ។

លោកមេឃុំបានអះអាងថា ទឹកដែលហូរធ្លាក់មកប្រឡាយអូរដូនពៅនេះ គឺជាទឹកដែលហូរបែកចេញពីស្ទឹងបវេល មកទម្លាក់នៅទីនេះ និង បន្តហូរចូលទំនប់អាងកំពីងពួយ ប៉ុន្តែដោយសារកម្លាំងទឹកខ្លាំងពេក ហូរមិនទាន់ ធ្វើឱ្យលិច លើខ្នងប្រឡាយ លិច លង់ដូច្នេះ ។

លោកមេឃុំព្រួយបារម្ភថា បើសិនជាទឹកនៅបន្តជន់លិចកាន់តែខ្លាំង វានឹងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំតាក្រៀមនេះកាន់តែខ្លាំង និង អាចកាត់ផ្តាច់ផ្លូវពីភូមិមួយទៅភូមិមួយច្រើន។

ទាក់ទងការលើកឡើងនេះ លោក ឡុង ផល្គុន ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង មានប្រសាស ន៍ថា ក្រុមមន្រ្តីជំនាញបាន បើកទ្វារទឹកកម្រិតតាមបច្ចេក ទេស ស្របតាមទំហំប្រឡាយអូរដូនពៅ ដើម្បីហូរចាក់ទៅកំពីងពួយ គឺ កម្រិត២០ ម៉ែត្រ គូប ក្នុងមួយវិនាទី មិនលើសនោះទេ ។ លោកបញ្ជាក់ថា ការលិចទឹកនៅតំបន់ ដែលស្ថិតនៅជុំវិញអាងកំពីងពួយនេះ ព្រោះវាជាតំបន់ទំនាប ហើយមួយទៀត ប្រជាពលរដ្ឋ បាន ទៅធ្វើសំណង់និងផ្ទះអានាធិបតេយ្យនៅលើមាត់ស្ទឹងនិងមាត់ប្រឡាយអូរដូនពៅ ផ្នែកកន្ទុយប្រឡាយនោះ ដែលធ្វើឱ្យស្ទះចរន្តទឹកហូរ ទើបទឹកបែកវាលដូច្នេះ៕

Advertisement
Advertisement