Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យកំពុងគំរាមគំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ​បាន​ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះ (២៦ កញ្ញា) អាជ្ញាធរ​បានត្រៀមផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ ក្នុងពេលស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមគំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណះកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១ ,តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ,កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយ កម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនអោយប្រជាពលរដ្ឋជួបការលំបាកឡើយ៕

Advertisement
Advertisement