Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជាមានករណី​ឆ្លង​កូ​វីដ ៨៣៩​នាក់ ខណៈ​១៩នាក់ស្លាប់

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មីចំនួន ៨៣៩​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៥៣០​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​ ១៩​នាក់។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៨៣៩​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ១០៩​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៧៣០​នាក់​។​

គិត​ត្រឹម​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១០៩ ៩២៦​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១០១ ១៨៥​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ២៦១​នាក់​ហើយ​៕

Advertisement
Advertisement