Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គ្រោងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីឆាប់ៗនេះ

ក្រុមការងារជំនាញផ្នែកច្បាប់នៃក្រសួងព័ត៌មាននិងក្រសួងយុត្តិធម៌បានបញ្ចប់ជាស្ថាពរ នៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ហើយគ្រោងបញ្ជូនទៅ ទីស្តីការគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗនេះ ដើម្បីផ្ដល់នូវសារប្រយោជន៍ យ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា។

លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តម រដ្ឋមន្ត្រីនៃក្រសួងទាំងពីរ ក្នុងការរៀបចំបញ្ចប់នៃកិច្ចពិភា ក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយកន្លងមកក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានជួបប្រជុំពិភាក្សាគ្នា ជាច្រើនលើកច្រើនសារដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។ តាមរយៈការជ្រោមជ្រែង របស់ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានជួប ពិភាក្សាគ្នាជាចុងក្រោយនៅថ្ងៃ២៨ កញ្ញា ឆ្នាំ២០២១ ។ បន្ទាប់ពីអង្គប្រជុំបានពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេច ឯកភាព បញ្ចប់ជាស្ថាពរ នៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន រវាងក្រសួងទាំង២នេះ ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្សក្រសួងពត៌មានបានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បាន សម្រេចឯកភាពគ្នា នឹងរៀបចំជារបាយការណ៍អំពីលទ្ធផលទាំងស្រុង ដើម្បីឱ្យរដ្ឋមន្រ្តីក្រសួងទាំងពីរ ពិនិត្យសម្រេច មុនដាក់បញ្ជូន ទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ។

លោកអ្នកនាំពាក្យ ច្បាប់សិទ្ធិទទួលព័ត៌មាននេះ គឺបានផ្ដល់សារប្រយោជន៍យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់តែអ្នកសារ ព័ត៌មាននោះទេ គឺបុគ្គលគ្រប់ រូបនឹងមានសិទ្ធិសេរីភាពនៅ ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ និងអាចស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈបាន ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

Advertisement
Advertisement