Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រសួងព័ត៌មានហាមស្ថានីយទូរទស្សន៍ទាំងអស់ ចាក់ផ្សាយខ្សែភាពយន្តរឿង “Methagu”

យោង​តាម​លិខិត​​មួយ​ច្បាប់​របស់​ក្រសួងព័ត៌មាន ផ្ញើទៅ​កាន់ម្ចាស់ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​នៅ​កម្ពុជា ដែលត្រូវបានផ្សព្វផ្សាយ​នៅថ្ងៃនេះ បាន​បង្ហាញថា ក្រសួងហាមមិន​ឲ្យ​មានការ​ចាក់ផ្សាយ​ខ្សែភាពយន្ត Methagu នៅ​ក្នុងកម្មវិធីផ្សាយ​របស់ស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និង​ទូរទស្សន៍​គ្រប់ប្រភេទ។

បើតាមក្រសួងព័ត៌មានថា ការហាមឃាត់នេះ គឺក្រោយ​ពីទទួល​សំណូមពរ​ពីប្រទេសស្រីលង្កា ស្នើ​សុំ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ទប់ស្កាត់​ការ​ចាក់ផ្សាយ​ខ្សែភាពយន្ត Methagu ដែលខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីត​អង្គការ​ភេរវកម្ម Liberation Tigers of Tamil Eelam ដឹកនាំដោយ​ Velupillai Prabhakaran និង​ផលិត​ដោយ​អង្គការ Tamil Eelam Film Society ដែលត្រូវ​បាន​គេ​កំណត់ថា ETTE គឺជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅ​ក្នុង​សាកលលោក។

Advertisement
Advertisement