Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូ លីប៉ាយ នាំយកសាប៊ូ និងសម្ភារៈប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ-១៩ ប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្ទីរអប់រំខេត្តសៀមរាប សម្រាប់ចែកបន្តតាមសាលារៀន

នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូ លីប៉ាយ បាននាំយកនូវសាប៊ូ និងសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ មួយចំនួនប្រគល់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប សម្រាប់ទុកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាការចែកជូនបន្តទៅតាមសាលារៀននានា នៅក្នុងខេត្តទាំងមូល នៅពេលសាលារៀននៅក្នុងខេត្តមួយនេះ បើកដំណើរការឡើងវិញនាពេលខាងមុខ។

បើតាមលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កន្លងមកខេត្តសៀមរាបត្រៀមនឹងបើកសាលារៀនឡើងវិញហើយ ប៉ុន្តែដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តមានការរីករាលដាលខ្លាំងទើប អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរបានសម្រេចផ្អាកនូវការបើកឡើងវិញនេះសិន។ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានស្ថានភាពល្អប្រសើរ ខេត្តសៀមរាបក៏បានបិទបញ្ចប់នូវការកំណត់នូវតំបន់ក្រហម និង តំបន់លឿងទុំ ដែរធ្វើឲ្យអាជ្ញាធរកំពុងពិចារណាចំពោះការអាចនឹងបើកសាលារៀននេះឡើងវិញ។

លោក លី ប៊ុនណា មានប្រសាសន៍ទៀតថា ចំពោះអំណោយរបស់ក្រុមហ៊ុនសាប៊ូ លីប៉ាយ នៅពេលនេះដែរ គឺវាមានសារៈសំខាន់ណាស់នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ចំពេលអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរអប់រំ កំពុងពិចារណាបើកឡើងវិញសាលារៀន ដែលចាំបាច់ត្រូវការសម្ភារៈទាំងនេះ ដើម្បីប្រើប្រាស់សម្រាប់សិស្សានុសិស្សនៅតាមសាលារៀន។ ជាពិសេសចំពោះអំណោយជាសម្ភារៈប្រើប្រាស់ទាំងនេះ មន្ទីរអប់រំ យុវជន និងកីឡា នឹងយកទៅចែកបន្តនៅតាមសាលារៀន ដែរអាចនឹងអនុញ្ញាតឲ្យបើកឌំណើរការនាពេលខាងមុខ។ ជាមួយគ្នានេះដែរលោក ក៏សូមថ្លែងអំណរគុណ និងសូមជូនពរឲ្យក្រុមហ៊ុន និងក្រុមការងាររកស៊ីទទួលទានមានបាន នឹងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ហើយរំពឹងថានឹងមានឱកាសក្នុងការសហការគ្នា ជាមួយក្រុមហ៊ុនបន្តទៀតនៅពេលក្រោយផងដែរ។

សូមជម្រាបថា គិតមកទល់ពេលនេះ ទោះស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តកើតមាន ប៉ុន្តែក្រុមហ៊ុនសាប៊ូ លីប៉ាយ នៅតែបន្តផ្ដល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមគ្រឹស្ថានសិក្សានានា នៅទូទាំងប្រទេស សម្រាប់ចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនក៏នៅតែបន្តក្នុងយុទ្ធនាការចែកជូនសាប៊ូ ដល់គ្រឹះស្ថានសិក្សាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានោះចំពោះគ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវការរាល់សម្ផារៈទាំងនេះ អាចធ្វើការទំនាក់ទំនងកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនសាប៊ូ លីប៉ាយ ផ្ទាល់ ឬតាមដេប៉ូសាខាតាមបណ្ដាខេត្តរបស់ក្រុមហ៊ុនក៏បាន៕

Advertisement
Advertisement