Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ យុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ចាប់ផ្តើម​ហើយ​នៅ​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ដូសទី៣ ឬដូសជំរុញ នឹង​ចាប់​ផ្តើម​សម្រាប់ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានីភ្នំពេញ។

បើយោង​តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាលរាជធានីភ្នំពេញ អ្នកដែល​អាចចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ឬដូសជំរុញនេះ គឺជាអ្នកដែលមានគម្លាត ៤ខែ ក្រោយ​ការ​ចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២។

ការចាក់វ៉ាក់សាំងដូសទី៣ នឹងធ្វើ​ឡើង​ដោយ​ក្រុមគ្រូពេទ្យ​យោធា និងក្រុមគ្រូពេទ្យ​នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទៅតាមពេលវេលា និងទីកន្លែង ដែលត្រូវ​បានកំណត់។

Advertisement
Advertisement