Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ កម្ពុជានឹងត្រូវទទួលបានវ៉ាក់សាំង (Sinovac) ចំនួន ២លានដូសបន្ថែមទៀត

វ៉ាក់សាំងស៊ីណូវ៉ាក់

ភ្នំពេញ – នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

វ៉ាក់សាំងស៊ីណូវ៉ាក់

បើតាមលោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀតដែលនឹងដឹកមកព្រឹកនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ។

នៅព្រឹកនេះ លោកជំទាវ យក់ សម្បត្តិ នឹងអញ្ជើញទទួលយកវ៉ាក់សាំង២លានដូសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

Advertisement
Advertisement