Connect with us

Hi, what are you looking for?

កីឡា

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានការសរសើរពីសម្តេចតេជោ

ភ្នំពេញ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្កាំរបស់អាមេរិកក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡាដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។ នេះបើយោងតាមផេកហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែតុលា។

ស្របពេលជាមួយគ្នានេះសម្តេចបានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន ១០០,០០០​$ (ដប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដើម្បីជាការលើកទឹកចិត្ត។

ប្រភពពីផេកហ្វេសប៊ុកដដែលបានបញ្ជាក់ថា​ សម្តេចបានប្រគល់តួនាទី និងភារកិច្ចនៃការប្រគល់ថវិកានេះទៅ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់កម្ពុជា ។

ជាមួយគ្នានេះដែរ សម្តេចក៏បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតរហូតទទួលបាននូវជោគជ័យនេះ ៕

ដោយ៖ រ៉េន គុណ

Advertisement
Advertisement