Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទឹកជំនន់លិចធ្ងន់ធ្ងរនៅ​ស្រុកលំផាត់ ខេត្តរតនគិរី កងអន្តរាគមន៍​ចេញអន្តរាគមន៍​សង្រ្គោះពលរដ្ឋ

កងកម្លាំងចុះជួយសង្រ្គោះពលរដ្ឋ

រតនគិរី – ចំពោះមុខជាបន្ទាន់សភាពការណ៍គ្រោះធម្មជាតិ ដោយទឹកជំនន់ នៅស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងកងទ័ពជើងគោកយោធភូមិភាគទី១ ចំនួន ៥៦នាក់ និងកម្លាំងរបស់តំបន់ប្រតិបត្តិការ សឹករងរតនគិរី ចំនួន ៣០នាក់ទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

កងកម្លាំងចុះជួយសង្រ្គោះពលរដ្ឋ

មធ្យោបាយសំភារ សម្រាប់សង្រ្គោះ រួមមាន៖ រថយន្តចំនួន ០៤ គ្រឿង, ទូកម៉ាស៊ីនចំនួន ០៥គ្រឿង, អូប័រចំនួន ០១គ្រឿង, ផ្ទះតង់ចល័ត ចំនួន ១០ និងសំភារ មួយចំនួនទៀត ចុះជួយប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់ នៅ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។

ក្រុមការងារបានរៀបចំផ្ទះតង់ចល័ត និងបានជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ មកកាន់ទីតាំងសុវត្តិភាព ជាបន្តបន្ទាប់ជាបឋមសង្រ្គោះបាន ៤៧គ្រួសារ មានមនុស្សចំនួន ១៩៦នាក់ និងបានចាត់កម្លាំងជិះអូប័រស្វែងរក ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ខ្លាំងតាមការរាយការណ៍របស់ អាជ្ញាធរដែនដីដើម្បីធ្វើការសង្រ្គោះឲ្យបានទាន់ពេលវេលា៕

Advertisement
Advertisement