Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុងព្រះសីហនុ នឹង​ត្រូវ​ប្រែក្លាយជា​ទីក្រុង​ឆ្លាតវៃ

ព្រះសីហនុ – កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសិក្ខសាលាមួយ ដោយ​ធ្វើ​ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌ «ទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ»។

យ៉ាងណាក៏ដោយ​ ក្រុងព្រះសីហនុអាចក្លាយជាទីក្រុងឆ្លាតវៃ គឺផ្តោតទៅលើ មជ្ឈមណ្ឌលយុវជនឆ្លាតវៃ បណ្តុះបណ្តាលកម្មវិធីកុំព្យូទ័រ បច្ចេកវិទ្យាអចិន្រ្តៃយ៍សម្រាប់ប្រជាពលរដ្ឋ ការកែលម្អការគ្រប់គ្រងសំណល់ រាវ ក្នុងទីក្រុង ការថែទាំសុខភាព សន្តិសុខ និងសុវត្តិភាពសាធារណៈ ទាំងនេះជាអាទិភាពទស្សនទានទីក្រុងឆ្លាតវៃរបស់ក្រុងព្រះសីហនុ។

សូម​បញ្ជាក់ថា សិក្ខាសាលានេះទទួលបានការគាំទ្រនិងផ្តួចផ្តើមឡើងដោយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN Habitat) ក្រោមជំនួយថវិការបស់មូលនិធិអង្គការសហប្រជាជតិទ្រទ្រង់សន្តិសុខមនុស្សជាតិ ៕

អត្ថបទ៖ សំរិទ្ធ សុខេមរា

Advertisement
Advertisement