Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យ៧នាក់ (ថៃ២នាក់) នៅស្រុកស្រែអំបិល ដកហូតគ្រឿងញៀនជិត៣០០គីឡូក្រាម 

_

កោះកុង – បន្ទាប់ពីមានការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជិត៣០០គីឡូក្រាម ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងមក នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះស្នងការនគរបាលខេត្តកោះកុង បានធ្វើសន្និសីទសារព័ត៌មានបង្ហាញវត្ថុតាងគ្រឿងញៀនចំនួន៦០០ដុំស្មើរនិង២១២,៤០គ.ក្រ ក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។

_

លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ដោយមានការកំណត់នូវគោលដៅ និងមុខសញ្ញាច្បាស់លាស់ កម្លាំងងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានស្រុកស្រែអំបិល និងកម្លាំងវរសេនាតូចការពារព្រំដែនទឹកលេខ២៦៩ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុទ្រង់ទ្រាយធំមួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់(ស្រីម្នាក់)(ជនជាតិថៃ២នាក់) និងបានដកហូតគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន១០កេះ ទម្ងន់២១២,៤០គ.ក្រ រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ទូកដឹកទំនិញធុនធំ១គ្រឿង និងទូរស័ព្ទដៃ៧គ្រឿង ។

លោកស្នងការបន្តថា ក្រោយការឃាត់ខ្លួន និងសួរនាំលើជនសង្ស័យខាងលើ ជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីបន្តនិតិវិធី ហើយជំនាញក៏នៅតែបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីស្វែងរកបក្ខពួកជនសង្ស័យបន្តទៀត ។

គួររំលឹកថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅលើទូកខ្នាតធំមួយគ្រឿង ប្រភេទទូកនេសាទ(ប៉ាអន)ដែលបានធ្វើការចត ត្រង់ចំណុចចំការក្រោម ក្នុងឃុំជ្រោយស្វាយប្រមាណជា១ខែមកហើយ៕

Advertisement
Advertisement