Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទះជាង​២ពាន់ខ្នង និង​សាលា​រៀន​៣៥ខ្នង ត្រូវ​ជន់​លិច​ដោយសារ​ទឹកជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ – យោងតាម​របាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថា ទឹកជំនន់ទឹកស្ទឹងព្រែកត្នោត​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃនេះ បានធ្វើ​ឱ្យ​ជន់លិចផ្ទះប្រជាពលរដ្ឋ​ចំនួនជាង២ពាន់ខ្នងស្ថិត​ក្នុង​សង្កាត់​ចំនួន១០សង្កាត់ ព្រមទាំង​ជន់លិចសាលារៀនចំនួន៣៥ខ្នង ផ្លូវចំនួន៣កន្លែង និងផ្ទៃដីកសិកម្មជាង១៥២ហិកតា ផងដែរ ។

បើតាម​អាជ្ញាធរដែនដី និងមន្ត្រីជំនាញថ្លែង​កាលពីថ្ងៃទី២៦ ខែតុលាថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅនឹង មិនមានការកើនឡើងបន្ថែមទៀតនោះទេ ដោយអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចកំពុងតែតាមដានយកចិត្តទុកដាក់អំពីស្ថានភាពទឹកជំនន់នៅស្ទឹងព្រែកត្នោត ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការត្រៀមរួចជាស្រេចជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងការគំរាមកំហែងដែលបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ ។

សូមបញ្ជាក់ថា ទឹកជំនន់ស្ទឹងព្រែកត្នោតបានបង្កការជន់លិចផ្ទះ ដីកសិកម្ម សាលារៀនផ្លូវថ្នល់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺទឹកហូរធ្លាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមជន់លិចរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះ ៕

Advertisement
Advertisement