Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល សម្រាប់​រយៈពេល ១៤​ថ្ងៃ​ទៀត​

រដ្ឋបាល​រាជធានី​ភ្នំពេញនៅថ្ងៃទី២៨ តុលានេះ បានសម្រេចបន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ ឯកជន នៅក្នុង​ភូមិ​សាស្តរា​ជ​ធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព ការងារ មុខរបរ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រូ​ម​មាន ខា​រាំ​អូ​ខេ រង្គសាល និង​ឌី​ស្កូ​តែ​ក​។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការជួបជុំ ឬ ការ ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ ឯកជន​ដែលមាន​មនុស្ស​ចូល​រូ​ម​លើសពី ៥០ (​ហាសិប​) នាក់ លើកលែងតែ​ក្នុងករណី ដូចខាងក្រោម​៖

– ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ និង​សាច់ញាតិ ក្នុង​ពិធី​សាសនា ឬ ពិធី​ប្រពៃណី​ផ្សេងៗ តាម​ការ កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​

– ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វាំ​ក់​សាំង ការពារ​ជំងឺ​កូ​វីដ​-១៩

– ការ​ជូ​ប​ជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត

– ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ

– ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា​​ជំនុំជម្រះក្តី

– ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​៕

Advertisement
Advertisement