Connect with us

Hi, what are you looking for?

ក្នុងស្រុក

អគ្គនាយកស៊ីម៉ាក់ ៖ សុនខ កម្ពុជា មានសមត្ថភាព និងអាច​ចូល​​រួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់មីនកម្ពុជា(CMAC)បានគូសបញ្ជាក់ថា សុនខ កម្ពុជា មានសមត្ថភាព និងអាច​ចូល​​រួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បានជោគជ័យ។

“យើងខ្ញុំអាចវាយតម្លៃប្រកប​ដោយ​​ក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ​ អាចស្រាវជ្រាវ​ អាចហ្វឹកហ្វឺនសុនខហិត​អ្នកជំងឺកូវីដ១៩ បានដោយជោគជ័យក្នុងជំហានដ៏សំខាន់នេះ” – លោក ហេង រតនា

បើតាម​លោក ហេង រតនា សុនខខែ្មរអាចហិតរហ័ស​ (១០-១៥វិនាទី)​ អាចហិតស្វែងរកមុខសញ្ញា​អ្នកមានជំងឺកូវីដ១៩ ​ក្នុងចំណោមមនុស្សច្រើន​ (ហ្វូង​មនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជំងឺកូវីដ​១៩ នៅតាម​កន្លែង​មួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ​ ព្រលានយន្តហោះ​ ព្រឹតិ្តការណ៍ធំៗ​ ដូចជា​ការ​ប្រកួតកីឡា​ កម្មវិធីមហាជនជាដើម៕

Advertisement
Advertisement