Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេវារថយន្តក្រុង​សាធារណៈចាប់ផ្តើម​ដំណើរការសាកល្បង​ឡើងវិញ ចាប់ពីថ្ងៃទី២ វិច្ឆិកា

រថយន្តក្រុងសាធារណៈនឹងចាប់ផ្តើម​ដំណើរការសាកល្បង

ភ្នំពេញ – យោង​តាម​សេចក្តីជូនដំនឹង​របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២១ ខ្លួន​នឹង​ដាក់​ឲ្យ​ដំណើរការសាកល្បង​សេវាដឹកជញ្ជូន​សាធារណៈរថយន្តក្រុង និង​កាណូត​ឡើងវិញ។

រថយន្តក្រុងសាធារណៈនឹងចាប់ផ្តើម​ដំណើរការសាកល្បង

សម្រាប់រថយន្តក្រុង នឹងដំណើរការសាកល្បងចំនួន៥ខ្សែ គឺខ្សែទី១ ចេញពីស្ថានីយ៍​ចំណត​រថយន្ត​ក្រុង​ព្រៃកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្ត​ក្រុង​វាលស្បូវ, ខ្សែទី២ ចេញពីរង្វង់មូលគួចកាណុង ដល់ស្ពានព្រែកសំរោង ក្រុង​តាខ្មៅ, ខ្សែទី៣ ចេញពី​សួនឬស្សីកែវ ដល់​បុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី, ខ្សែទី៤A ចេញពីសួនឬស្សីកែវ ដល់បុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី និង​ ខ្សែទី៤B ចេញពីសួនឬស្សីកែវ ដល់បុរីសន្តិភាព២ តាមមហាវិថីចោមចៅ។

សម្រាប់​កាណូតវិញ ចេញពីស្ថានីយ៍ចំណតសួនឬស្សីកែវ ដល់ស្ថានីយ៍​ក្រុងតាខ្មៅ។

បើតាម​ការ​បញ្ជាក់​របស់រដ្ឋាករស្វយ័ត​ដឹកជញ្ជូនសាធារណៈថា រដ្ឋបាល​រាជធានីភ្នំពេញ អនុញ្ញាតិ​ឱ្យ​ជិះ​ដោយ​មិន​បង់ប្រាក់​រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២១។

យ៉ាងណាក៏ដោយ ការ​ជិះ​រថយន្ត​ក្រុង និង​កាណូត អ្នកដំណើរទាំងអស់ ត្រូវ​តែ​គោរព​តាមវិធានសុខាភិបាល ដោយ​ត្រូវ​បង្ហាញ​ប័ណ្ណចាក់វ៉ាក់សាំងសម្រាប់​មនុស្ស​ពេញវ័យ ពាក់ម៉ាស លាងដៃ​និង​អាល់កុល វាស់កម្តៅ ស្កេន QR-Code និង​អង្គុយ​តាមកៅអី​ដែលបានរៀបចំ៕

Advertisement
Advertisement