Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកជំទាវ ឃុន រចនា នាំយកសម្ភារៈអនាម័យប្រចាំថ្ងៃក្នុង​បរិបទ​កូវីដ ជូនសាខាគណបក្ស​ប្រជាជន​កម្ពុជាសង្កាត់លេខ២

ព្រះសីហនុ – ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពរបស់បងប្អូននៅមូលដ្ឋាន លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ កាលពីថ្ងៃទី៣ វិច្ឆិកា បាននាំយកសម្ភារៈអនាម័យសម្រាប់ប្រើប្រាស់ប្រចាំថ្ថៃក្នុងបរិបទកូវិដ មួយចំនួនជូនសាខាគណបក្សប្រជាជនកម្ពុជាសង្កាត់លេខ២ ក្រុងព្រះសីហនុ។

សម្ភារៈទាំងនោះរួមមាន៖

១ . ម៉ាស៊ីនវាស់កំដៅ ចំនួន ០១គ្រឿង

២.ឡាបូលាងដៃសម្អាតដៃ ចំនួន ១០ឈុត

៣.សាប៊ូ  ចំនួន ០១កេះ(៧២ដុំតូច)

៤.ឡាមកោពុកមាត់ ចំនួន ១០០ប្រអប់

ក្នុងឱកាសនោះ លោកជំទាវ ឃុន រចនា បានលើកសសើរអំពីការខិតខំប្រឹងបំពេញភារកិច្ចរបស់លោកស្រីចៅសង្កាត់លេខ២ និងសហការី ដែលបានខិតខំបំពេញការងារក្នុងការផ្តល់សេវា និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋប្រកបដោយឆន្ទះ និងលះបង់ខ្ពស់ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសប្បាយ ពេញចិត្ត និងមានទំនុកចិត្តខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ពិសេសមានទំនុកចិត្តយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា ដោយការបង្ហាញតាមរយៈចំនួនសមាជិកនៃគណបក្សប្រជាជននៅក្នុងសង្កាត់នេះបានកើនឡើងជារៀងរាល់ឆ្នាំ។

លោកជំទាវ ក៏បានផ្តាំផ្ញើបន្ថែមទៀតថា ត្រូវបន្តរកិច្ចសហការគ្នាក្នុងអនុវត្តការងារបន្ថែមទៀត ដើម្បីផ្តល់សុខមាលភាព សុវត្ថិភាព ស្ថេរភាព សន្តិសុខក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តវិធានការសុខមាលភាពចំពោះខ្លួនឯង សហការី និងបន្តផ្សព្វផ្យាយជូនប្រជាពលរដ្ឋឱ្យ​យល់ពីវិធានការការពារជំងឺកូវីដ១៩៕

អត្ថបទ៖ Sorphorn Kh

Advertisement
Advertisement