Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

តើអ្នកដឹងទេនៅកម្ពុជាមានជនជាតិភាគតិចប៉ុន្មានអំបូរ ? តោះមកដឹងទាំងអស់គ្នា..

ភ្នំពេញ ៖ អាណាចក្រភ្នំ ឬហ្វូណន (គ.ស ៥០-៥៥០) បានច្របាច់បញ្ចូលក្រុមកុលសម្ព័ន្ធជាច្រើនមកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងតែមួយ ដែលបច្ចុប្បន្នគេហៅថា ប្រជាពលរដ្ឋដើមជនជាតិភាគតិច ។

ពលរដ្ឋដែលភាគច្រើនរស់នៅតាមតំបន់ភ្នំដូចជាក្នុងខេត្តមណ្ឌលគិរី រតនគីរី សៀមរាប និងកំពង់ស្ពឺទាំងនោះត្រូវបានគេបែងចែកជាដំបូរផ្សេងៗគ្នា ។ តើអ្នកចង់ដឹងទេ ? តោះមកដឹងទាំងអស់គ្នា ..

បើតាមលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថា គេបានកំណត់អំពីអត្តសញ្ញាណជនជាតិដើមភាគតិចទាំងនោះតាមរយៈការប្រើភាសានិយាយពីកំណើត។ ហើយគេបានរកឃើញថា មានចំនួន ២២អំបូរ ដែលមានចំនួនប្រជាជនសរុប ១៧៩.១៩៣នាក់ ស្មើនឹង ១,៣៤% នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០០៨ និង មានចំនួន ១៨៣.៨៣១នាក់ ស្មើនឹង ១,២៥% នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០១៣ (អត្រាកំណើនមានត្រឹម ០,៥១% ក្នុងមួយឆ្នាំ)។

ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រកាសបើកពិធីផ្សព្វផ្សាយ ”របាយការណ៍អំពីស្ថាន ភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា” នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ៕

 

Advertisement
Advertisement