Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រមុខការទូតកម្ពុជា ៖ គោលជំហររួមរបស់កម្ពុជា និងអូស្រ្តាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់

លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងឯកឧត្តម ប្រាក់ សុខុន

ភ្នំពេញ – ក្នុងជំនួបទ្វេភាគី នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ជាមួយ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា គោលជំហររួមរបស់កម្ពុជា និងអូស្រ្តាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង។

ឯកឧត្តម​បញ្ជាក់ថា សាមគ្គីភាពអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេសខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន។

នៅក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានជួបលោកជំទាវដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕

Advertisement
Advertisement