Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

កម្ពុជា ទទួលបានមកវិញនូវវត្ថុបុរាណចំនួន៤ ពីសារមន្ទីរសិល្បៈ Denver អាមេរិក

ភ្នំពេញ – ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក,​ វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញនាពេលខាងមុខនេះ។

រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការពាក់ព័ន្ធ នឹងសម្បត្តិវប្បធម៌ខ្មែរចំនួន ៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក ។

វត្ថុបុរាណខ្មែរទាំង ៤នេះរួមមាន៖ ១.ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ២.ចម្លាក់ព្រះសូរ្យ ៣​.ជួងសំរិទ្ធ ៤.ផ្តែរព្រះនារាយណ៍ផ្ទំ ៕

Advertisement
Advertisement