Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សារមន្ទីរជាតិកម្ពុជា​ បេីកពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប

ភ្នំពេញ – សារមន្ទីរជាតិមានរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ស្ដីពី “ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១” ដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ដែលមានប្រធានបទធំៗចំនួន ៦គឺ Happy Head, Sahaka playground, Encountering culture, The longest voyage, Thing that count, II Nodo: A sketch of hope។

ស្នាដៃសិល្បៈដែលតាំងនៅក្នុងពិព័រណ៌នេះរួមមានស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៏នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិតនៃសិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប។

ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញជូនទស្សនាចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

Advertisement
Advertisement