Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូនអ្នកលេងដាវសាំម៉ូរ៉ៃ២នាក់ឡើងតុលាការ

ជនសង្ស័យដែលជាអ្នកលេងដាវសាំមូរ៉ៃ

ភ្នំពេញ : សមត្ថកិច្ចឲ្យដឹងថា គេបានបញ្ជូនអ្នកលេងដាវសាំម៉ូរ៉ៃ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាល ពីថ្ងៃទី២២ វិច្ឆិកា ម្សិលមិញ ពាក់ព័ន្ធករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ។

ជនសង្ស័យដែលជាអ្នកលេងដាវសាំមូរ៉ៃ

ជនសង្ស័យទី១-ឈ្មោះ សន ណារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ទី២-ឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍ថា សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២១
ក្រោយពួកគេប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យដាច់ចង្អុលដៃខាងឆ្វេងនិងរយៈស្បែកទ្រូងប្រមាណប្រវែង២សង់ទីម៉ែត្រកាលពីយប់ថ្ងៃទី ១៩ វិច្ឆិកា នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ី សុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

Advertisement
Advertisement