Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្ដីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រាន រាលឆេះផ្ទះខ្លួនឯង និង​ផ្ទះអ្នកជិតខាងខ្ទេច

​ភ្នំពេញ​ – នៅវេលាម៉ោងប្រមាណជាង១១យប់​ ជិតរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា​​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្រោយ​ពី​ប្តីប្រពន្ធមួយ​គូ​បានឈ្លោះគ្នា រួចក៏ដុតចង្រ្កាន ហើយ​ក៏​រាលឆេះ​ផ្ទះ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច ករណីអគ្គិភ័យ​កាលពីយប់មិញនេះ បណ្តាល​ឲ្យ​ខូចខាតផ្ទះទំហំ​ (៥ម៉ែត្រ×១៥ម៉ែត្រ)​ រួមសំភារះប្រើប្រាស់អស់ទាំងស្រុងហើយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង ទំហំ (៧ម៉ែត្រ×១៧ម៉ែត្រ )​ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់ឲ្យ​រលត់វិញ​នៅវេលាម៉ោង​ជិត​១២រំលង​អធ្រាត្រ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន៦គ្រឿង៕

Advertisement
Advertisement