Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​កំពុងស្វែងរក​ចាប់​​អ្នកជួញដូរ​គ្រឿងញៀនជិត២រយគីឡូក្រាមនៅស្ទឹងត្រែង

លោក​ឧត្តមសេនីយ៍ទោ​ ​អូត​ ​ស៊ីវត្ថា​ ​ស្នងការ​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ថា​ ​គ្រឿងញៀន​ចំនួន​១​០​បាវ​ស្មើ​១​៧​០​កញ្ចប់​ដែល​សមត្ថកិច្ច​យាមល្បាត​នៅ​តំបន់​ព្រំដែន​បង្ក្រាប​បាន​ ​នៅ​ភូមិសាស្ត្រ​កោះ​ល្ង​ ​ឃុំ​ព្រះ​រំកិល​ ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ខេត្ត​ស្ទឹង​ត្រែង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​ ​២​៤​ខែវិច្ឆិកា។ ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជន​ជួញ​ដូរ​គ្រឿងញៀន ខណៈ​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​​​ដឹកជញ្ជូន​គ្រឿងញៀន​កំពុង​រត់​គេច​ខ្លួន​។​

​គ្រឿងញៀន​ទាំងអស់​ ​ក្រោយ​ពី​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​ទាំងយប់​មកដល់​រសៀល​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​នេះ​ ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​មាន​ការចូលរួម​ពី​លោក​ស្វាយ​ ​សំ​អ៊ា​ង​ ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​លោក​ជា​ ​សុភ័ក្ត្រ​ ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ​លោក​ឧត្តមសេនីយ៍ទោ​ ​អូត​ ​ស៊ី​វុត្ថា​ស្នងការ​នគរបាល​ខេត្ត​ពិនិត្យមើល​ដោយ​ផ្ទាល់​ក្រោយ​ពី​បង្ក្រាប​បាន​នោះ​។

​ជា​លទ្ធផល​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​​ចំនួន​១​៧​០​ដុំ​មាន​ទម្ងន់​ ​១​៦​៦​គីឡូក្រាម​ដែល​តាម​ការពិសោធន៍​បឋម​ឃើញ​ថា​ ​គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៕​

Advertisement
Advertisement