Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់បាន២នាក់ ក្រុម​ដើរ​លួច​គាស់ស្លាកលេខរថយន្ត

_

ភ្នំពេញ – សមត្ថកិច្ច​បាន​ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកផ្លាកលេខរថយន្ត នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យករណីលួចស្លាកលេខ

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

បើតាម​សមត្ថកិច្ច​ថា កាលពីវេលាម៉ោង​ប្រមាណ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកាកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ជិះរថយន្តម៉ាកកាមរី ពណ៌ ស ឈប់នៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យកម្លាំងបានចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញផ្លាកលេខរថយន្តចំនួន ០៨ បន្ទះ, ប័ណ្ណសម្គាល់យានយន្តចំនួន ០២ សន្លឹក និងទុលឡឺវីសចំនួន ០២ ដាក់ក្នុងកាបូបស្ពាយ ពណ៌ លឿង ចំនួនមួយនៅក្នុងរថយន្តនោះ ដូច្នេះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់យកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Advertisement
Advertisement