Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានការិយាល័យថាមពល នៃមន្ទីររ៉ែ និងថាមពលខេត្តតាកែវត្រូវបានព្រមានយ៉ាងចាស់ដៃ រឿងរត់ការសង់ស្ថានីយប្រេង

លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ

តាកែវ : ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ លោក ផេង វុធ នាថ្ងៃទី២៩វិច្ឆិកានេះបានធ្វើការព្រមានយ៉ាងចាស់ដៃទៅលើលោក ម៉ម ផន ប្រធានការិយាល័យថាមពល បន្ទាប់ពីលោកបានទទួលព័ត៌មានថាមន្ត្រីរបស់លោករូបនេះបានលួចស៊ីឈ្នួលរត់ការឲ្យពលរដ្ឋម្នាក់សាងសង់ស្ថានីយប្រេងនៅឃុំព្រៃល្វា ស្រុកព្រៃកប្បាស ដោយខុសលក្ខខណ្ឌច្បាប់ ។

លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ

លោក ផេង វុធ បានប្រាប់ឱ្យលោក ម៉ម ផន ដកខ្លួនចេញជាបន្ទាន់រឿងរត់ការសាងសង់ស្ថានីយប្រេងនៅចំណុចខាងលើដោយលោកលើកឡើងថា ខ្លួនជាមន្រ្តីអនុវត្តច្បាប់ហេតុអ្វីនាំគ្នាទៅអង្គុយលើច្បាប់ទៅវិញ។

នៅចំពោះមុខលោកប្រធានមន្ទីរ លោក ម៉ម ផន បានថ្លែងទទួលស្គាល់ថា ខ្លួនពិតជាបានរត់ការឲ្យមែនតែមិនទាន់យកលុយពីម្ចាស់ស្ថានីយប្រេងហ្មឹងទេ , លោក ផេង វុធ បានសួរទៀតថា តើដីដែលត្រូវសង់ស្ថានីយគ្រប់លក្ខណច្បាប់ឬអត់ ពេលនោះលោក ម៉ម ផន ថាមិនគ្រប់គ្រាន់ទេ ក្បាលដីបានតែ២០ម៉ែត្រទេ តែលោក សំអាងទៅលើលោកប្រធានការិយាល័យភូមិបាលស្រុកព្រៃកប្បាសដែលបានឯកភាពទើបព្រមព្រៀងរត់ការ។

យ៉ាងណាក៏ដោយលោក ផេង វុធ បានបញ្ជាក់ថា តាម ច្បាប់ក្បាលដី២៥ម៉ែត្រទើបអនុញ្ញតិឲ្យសាងសង់ស្ថានីយប្រេងបាន បើមិនគ្រប់លក្ខណទេគឺមិនអាចសាងសង់បានឡើយ។

ទាក់ទងបញ្ហានេះលោក នួន សុធា ប្រធាមន្ទីរសុរិយាដីនិងសំណង់ខេត្តតាកែវថា លោកមិនបានដឹងរឿងមន្រ្តីរបស់លោកត្រូវរូវគ្នាយ៉ាងម៉េចយ៉ាងម៉ានោះទេ ចាំលោកសួរទៅកូនចៅរបស់លោកសិន ៕

ទីតាំងដែលគេលួចរត់ការសាងសង់ស្ថានីយប្រេង

Advertisement
Advertisement