Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាបុីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ នាយករដ្ឋមន្ត្រីអំពាវនាវឲ្យកូនខ្មែររួមគ្នាការពារ

ភ្នំពេញ: ថ្ងៃនេះជាខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្ស ជាតិរបស់អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) សម្ដេចនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវដល់កូនខ្មែរគ្រប់រូបឲ្យរួមគ្នាការពារ ។

សម្ដេចបានសរសេរនៅលើទំព័រហ្វេសប៊ុកថា កាលពី ៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី “ ចាបុីដងវែង “ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ !

សូមកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ៕

Advertisement
Advertisement