Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីនាំពាក្យ បញ្ជាក់ពីការសម្រេចឱ្យបើកដំណើរការអាជីវកម្ម KTV ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ឡើងវិញ

ភ្នំពេញ – ការប្រកាសសម្រេចបើកដំណើរការឡើងវិញ នូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា​ម្សិលមិញនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​បាន​បញ្ជាក់ថា គឺដោយមើលទៅលើស្ថានភាពជាក់ស្តែងពីការធូរស្រាលនៃជំងឺកូវីដ-១៩ផង និងអនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផង។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​បាន​បញ្ជាក់ថា យោងតាមសភាពការណ៍ប្រទេស នាពេលបច្ចុប្បន្នមានភាពប្រសើរឡើង និងការបើកដំណើរឡើងវិញនូវវិស័យមួយចំនួនស្របតាមការរស់នៅតាមបែបគន្លងថ្មី ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងបន្ថែមទៀត លើការងារដែលស្ថិតក្នុងសេវាកម្មខាងលើនោះ ទើបសាលារាជធានីភ្នំពេញ សម្រេចបើកបើកដំណើរការឡើងវិញ នូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដោយគ្រាន់តែឱ្យម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលតែប៉ុណ្ណោះ៕

Advertisement
Advertisement