Connect with us

Hi, what are you looking for?

ក្នុងស្រុក

លម្អិត​ ករណីឆេះក្លឹបអេលីត នៅ​ក្រុងសៀមរាបយប់មិញ

ទីបំផុត​ទៅ​ករណីឆេះ​ក្លឹប​អេលីត ស្ថិត​នៅ​ខាងក្រោម​ផ្សា​ទំនើប​អាស៊ីផ្លាហ្សា ក្នុង​ភូមិ​តាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​មូលហេតុ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី។

ករណីអគ្គិភ័យ​ដែល​ផ្តើម​តាំងពីម៉ោងជិត៨យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ម៉ោង​ជិត១១យប់​ទើប​រលត់នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣នាក់ស្លាប់ និងរបួសធ្ងន់​មនុស្ស​ម្នាក់ ក្នុង​នោះ​មាន​ដូចជា៖

-​ ជនរងគ្រោះទី១​ ឈ្មោះ​ អ៉ឹង ស៉ីម​ ភេទ​ ប្រុស​ អាយុ ៤២​ ឆ្នាំ រស់នៅភូមិ បន្ទាយឈេី សង្កាត់ទឹក វិល មមុខរបរសន្តិសុខក្លឹប អេលីត​ (ដល់​មន្ទីរពេទ្យ​ខេត្តបានស្លាប់)​ ។

-​ ជនរងគ្រោះទី២​ ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទ ប្រុស អាយុ ៤១​ ឆ្នាំ រស់នៅបន្ទប់ជួលភូមិ តាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​ខេត្ត)​ ។

-​ ជនរងទី៣​ ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទ ប្រុស អាយុ ៣៦​ ឆ្នាំ រស់នៅភូមិ កន្ត្រក សង្កាត់ ស្វាយដង្គ មុខរបរ សន្តិសុខ (ស្លាប់នៅកន្លែងកើតហេតុ​)​ ។

-​ ជនរងគ្រោះទី៤ ឈ្មោះ ឈឿន សំណាង ភេទ ប្រុស អាយុ ២៦​ ឆ្នាំ រស់នៅភូមិ ខ្នា សង្កាត់ ជ្រាវ មុខរបរ អ្នកចំរៀង (ស្លាប់នៅកន្លែងកើតហេតុ) ។

ករណីនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប​ចំនួន​ ១០​ គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕

Advertisement
Advertisement