Connect with us

Hi, what are you looking for?

ក្នុងស្រុក

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប បំបែកសំណុំរឿងចោរកម្មពេលរាត្រី

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកំម្រិតធ្ងន់បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងក្រុងសៀមរាប ចំនួន ០៤ករណី ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសាភាពថា នៅក្នុងអំឡុងខែ តុលា និង ខែ វិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានធ្វើសកម្មភាពផ្លោះរបង ចូលលួចទ្រព្យសម្បត្តិក្នុងក្រុងសៀមរាប ចំនួន ០៤ករណី ដូចខាងក្រោម:

– ករណីទី១:កាលពីវេលាម៉ោង ០២ និង ៣០នាទី យប់ថ្ងៃទី១៨.តុលា.២០២១ ត្រង់ចំណុច ហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះ រ៉ែម រាប ស្ថិតវត្តបូព៍ ជនសង្ស័យលួចយកកូនសោទូចាកបើកយកទូរ ស័ព្ទម៉ាក oppo និង vivo ចំនួន ០៨គ្រឿង ។

– ករណីទី២: កាលពីវេលាម៉ោង ០១និង ៤០នាទី ថ្ងៃទី២០.១១.២០២១ ត្រង់ចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ចាន់ ធឿន ស្ថិតក្នុងភូមិគោកតាចាន់ ជនសង្ស័យ បានផ្លោះរបងចូលលួចយកប្រាក់ដុល្លា ៧០០០$ និងទូរស័ព្ទ sumsung ០១គ្រឿង។

– ករណីទី៣:កាលពីវេលាម៉ោង២២និង ០០នាទី ថ្ងៃទី២៨.១១.២០២១ លើជនរងគ្រោះ ឈ្មោះ ហេង សៀក ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យ ចូលលួចយកទូរស័ព្ទ០៤គ្រឿង ( iPhone 6plus ០១គ្រឿង, xs max ០១គ្រឿង, oppo ០១គ្រឿង និង reall me ០១គ្រឿង ) ។

– ករណីទី៤: កាលពីវេលាម៉ោង ០២និង៥០នាទី យប់ឈានចូលថ្ងៃទី២៩.១១.២០២១លើជនរងគ្រោះ ឈ្មោះគុជ សុវណ្ណ ត្រង់ចំណុចភូមិខ្នារ ជនសង្ស័យ បានយកឈើឆ្កិះយកកាប របស់ជនរងគ្រោះទុកក្នុង បន្ទប់ ក្នុងកាបូបមានប្រាក់ដុលា៥០០$ ប្រាក់ខ្មែរ ៥ម៉ឹនរៀល ។

តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពករណីខាងលើនេះ ពិតប្រាកដមែន ប៉ុន្តែ ករណីទី១ ខ្លួនលួចបានទូរស័ព្ទ ០៦គ្រឿង ករណីទី២ លួចបានប្រាក់ដុល្លា ៣០០០$ និងទូរស័ព្ទ ០១គ្រឿង ករណីទី៣ មិនឆ្លើយសារភាពនោះទេ និងករណីទី៤ លួចបានប្រាក់ ៤ម៉ឺនរៀល ។ ចំពោះប្រាក់ដែលលួចបាន ខ្លួនបានចាយអស់ ចំណែកទូរស័ព្ទ ខ្លួនបានលក់ឲ្យពួកម៉ូតូ ឌុបមុខផ្សារលើ យកប្រាក់ចាយអស់ហើយ។

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងរៀបចំឯកសារនឹងបញ្ជួនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាប់ការទៅតាមផ្លូវច្បាប់៕

Advertisement
Advertisement